ក្នុងឱកាសនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាម និងថៃគឺជាដៃគូយុទ្ធសាស្រ្ត ហើយប្រទេសទាំងពីរក៏ជាដៃគូសំខាន់ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមប្រទេសអាស៊ាន។ ប្រទេសថៃមានគម្រោងជាច្រើនដែលវិនិយោគដោយជោគជ័យនៅវៀតណាម។

leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួបលោក Roongrote Rangsiyopash (រូបថត៖ vnanet.vn)

លោក Nguyen Xuan Phuc បានវាយតម្លៃគម្រោងគីមីឥន្ធនៈនៅភាគខាងត្បូងវៀតណាម (Long Son Petrochemicals - LSP) ដែលសម្ព័ន្ធក្រុមហ៊ុន SCG កំពុងបណ្ដាក់ទុននៅខេត្ត Ba Ria – Vung Tau ជាគម្រោងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់វៀតណាម។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពរបស់សម្ព័ន្ធក្រុមហ៊ុន SCG នៅវៀតណាម។

លោក Roongrote Rangsiyopash អបអរសាទរចំពោះរដ្ឋាភិបាលវៀតណាមដែលបានគ្រប់គ្រងដោយជោគជ័យនូវជំងឺ Covid-19។ លោកបានថ្លែងអំណរគុណចំពោះស្ថាប័ន និងក្រសួងវៀតណាមដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់គម្រោង LSP។

លោកនាយករដ្ឋមន្រ្តីស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន SCG បន្តពង្រីកទំហំវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ហើយក្លាយជាស្ពានតភ្ជាប់ដើម្បីបង្កើនការវិនិយោគពីសហគ្រាសថៃនិយាយដោយឡែក និងពិភពលោកនិយាយរួម នៅពេលខាងមុខ។ រដ្ឋាភិបាលវៀតណាមនឹងជួយគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបរទេសធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសគឺសម្ព័ន្ធក្រុមហ៊ុនធំ ដូចជា SCG។ លោកនាយករដ្ឋមន្រ្តីរំពឹងថា សម្ព័ន្ធក្រុមហ៊ុន SCG នឹងអភិវឌ្ឍឥតឈប់ឈរ និងមានគម្រោងជាច្រើនថែមទៀតនៅវៀតណាម៕

បកប្រែដោយ Thanh Cong