លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-សហព័ន្ធរុស្ស៊ី ហើយអះអាងថាគោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋវៀតណាមនោះគឺថែរក្សា និងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ីឲ្យកាន់តែរីកចម្រើនថែមទៀត។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី លោក Konstantin Vasilievich Vnukov (រូបថត៖ vnanet.vn)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ស្វាគមន៍ចំពោះការអភិវឌ្ឍជាវិជ្ជមាន​នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលកន្លងមក ហើយកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ បច្ចេកទេសយោធា និងកិច្ចសហប្រតិបត្តិការលើវិស័យ​ថាមពល ប្រេងឧស្ម័ន បន្តជាសសរស្តម្ភនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ស្នើឲ្យ​ភាគីទាំងពីរបន្ត​ជំរុញការអនុវត្តកិច្ចព្រមព្រៀងនានាដែល​សម្រេចបានដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរវៀតណាម-រុស្ស៊ី និងរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។

លោកឯកអគ្គរដ្ឋទូត Konstantin Vnukov បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ដែលបានចំណាយពេលវេលា​ដ៏​មាន​តំលៃ​របស់ខ្លួន​ដើម្បីទទួលជួបគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណចំពោះបក្ស និងរដ្ឋវៀតណាមដោយបានយកចិត្តទុក្ខដាក់ ចែករំលែក និងជួយគាំទ្រដល់រូបលោកក្នុងការបំពេញភារកិច្ចរបស់ខ្លួននៅវៀតណាម។ លោកឯកអគ្គរដ្ឋទូត Konstantin Vnukov បានបញ្ជាក់ថា ទោះជាក្នុងមុខតំណែងណាក៏ដោយ ក៏លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លា​ថែមទៀត៕

បកប្រែដោយ​ Duy Hoan