លោក Nguyen Ba Hung បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ទោះបីជួបការលំបាកជាច្រើន ឬក្នុងបរិបទនៃជំងឺ Covid-19 ក៏ដោយ។ លោកបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមសប្បាយរីករាយចំពោះសមិទ្ធិផលដែលបក្ស និងប្រជាជនឡាវទទួលបានក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក។

leftcenterrightdel
លោក Nguyen Ba Hung ជូនផ្កាដល់លោកស្រី Sounthone Sayachak (រូបថត៖ vietnamplus.vn)

លោកស្រី Sounthone Sayachak ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងលោក Saleumsay Kommasith រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ សង្កត់ធ្ងន់ថា សមិទ្ធិផលដែលបក្ស រដ្ឋ និងប្រជាជនឡាវទទួលបានគឺដោយសារមានការជួយគាំទ្រពីបក្ស រដ្ឋ និងប្រជាជនវៀតណាម។ ថ្នាក់ដឹកនាំទាំងពីរបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនឡាវដឹងគុណជានិច្ចចំពោះយុទ្ធជនបដិវត្តន៍ឡាវ-វៀតណាមដែលពលីជីវិតដើម្បីជួយប្រទេសទាំងពីរទទួលបាន​ឯករាជ្យជាតិ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំគណៈទាក់ទងបរទេសមជ្ឈិមបក្ស និងក្រសួងការបរទេសឡាវក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្របាន​ទាន់ពេលវេលា និងមាន​ប្រសិទ្ធភាព ពីបក្ស និងប្រជាជនវៀតណាមក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក ព្រមទាំងជឿជាក់ថា ទំនាក់ទំនងរវាងឡាវ និងវៀតណាមនឹងកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Thuy Anh