leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ថ្លែងក្នុងសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៥ 

បើប្រៀបធៀបទៅនឹងសេចក្ដីសម្រេចចិត្ដដែលបានអនុម័តកាលពីឆ្នាំ២០១៨ មក សេចក្ដីសម្រេចចិត្ដនេះបានធ្វើបច្ចុប្បន្នភាពនូវលទ្ធផល​លេចធ្លោនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ានចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ និងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងសហគមន៍ និងការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ក៏ដូចជាបំពេញបន្ថែមនូវខ្លឹមសារជាច្រើននៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន។

តាងនាមប្រទេសអាស៊ាននានា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានបង្ហាញសេចក្ដីសម្រេចចិត្ដ ព្រមទាំងបញ្ជាក់ពីតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្ដិការដើម្បីសន្ដិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលត្រូវបានពង្រឹងកាន់តែខ្លាំងឡើងរវាងអាស៊ាន​និងអង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep