leftcenterrightdel
កងកម្លាំងស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះ 

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ជនរួមជាតិនិងយុទ្ធជនក្នុងទូទាំងប្រទេសកំពុងឆ្ពោះទៅភាគកណ្តាលប្រទេសវៀតណាម ជាពិសេសគឺ ឃុំ Phong Xuan ស្រុក Phong Dien ខេត្ត Thua Thien- Hue ជាកន្លែងបាក់ដីយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលឲ្យកម្មាភិបាល និងយុទ្ធជនចំនួន ១៣ នាក់នៃក្រុមការងារទៅសង្គ្រោះកម្មករនៅទំនប់វារីអគ្គិសនី  Rao Trang  ៣ បាត់ខ្លួន។

ថ្នាក់ដឹកនាំបក្ស រដ្ឋ និងនាយករដ្ឋមន្រ្តី យកចិត្ដទុកដាក់ និងចែករំលែកការឈឺចាប់ និងការបាត់បង់របស់ក្រុមគ្រួសារដែលមានមនុស្សបាត់ខ្លួន ក្រុមគួសារមានមនុស្សស្លាប់ ដោយសារគ្រោះមហន្តរាយធម្មជាតិរអិលបាក់ដី ...។

តាងនាមរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីវៀតណាម បានផ្ញើសារសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារនិងសាច់ញាតិរបស់កម្មាភិបាលនិងយុទ្ធជនដែលពលីជីវិតនិងកម្មករស្លាប់ដោយបាក់ដី។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងការពារប្រទេស គណៈកម្មាធិការប្រជាជនខេត្ត Thua Thien- Hue ស្ថាប័នមានសមត្ថកិច្ច និងអង្គភាពនានាចុះសួរសុខទុក្ខ លើកទឹកចិត្តនិងផ្ដល់របបគោលនយោបាយល្អបំផុតសម្រាប់កម្មាភិបាល យុទ្ធជននិងសាច់ញាតិរបស់ពួកគេ ព្រមទាំងរៀបចំពិធីបុណ្យសពឲ្យបានហ្មត់ចត់ផងដែរ៕

ជាមួយគ្នានោះ ក្រសួងការពារប្រទេស ក្រសួងដឹកជញ្ជូននិងគមនាគមន៍ ក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រជាជនខេត្ត Thua Thien-Hue និងស្ថាប័នពាក់ព័ន្ធនានាត្រូវធានាឱ្យបាននូវស្បៀងអាហារ ថ្នាំព្យាបាលដើម្បីព្យាបាលអ្នករបួស ហើយធានាឲ្យបាននូវសុវត្ថិភាពដាច់ខាតសំរាប់មនុស្ស និងមធ្យោបាយនៃកងកម្លាំងស្វែងរកនិងជួយសង្គ្រោះជាដើម៕

បកប្រែដោយ Thanh Cong