leftcenterrightdel
សន្និសីទសារព័ត៌មានជូនដំណឹងអំពីកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន (រូបថត៖ Vietnam+)

នៅកិច្ចប្រជុំ ក្រសួងហិរញ្ញវត្ថុ និងធនាគារជាតិវៀតណាម បានលើកឡើងគំនិតផ្តួចផ្តើមអាទិភាពចំនួន២ នោះគឺគំនិតផ្តួចផ្តើម “ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពក្នុងអាស៊ាន” និង “ជំរុញការតភ្ជាប់ការទូទាត់ក្នុងតំបន់”។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ រដ្ឋមន្រ្តី និងទេសាភិបាលធនាគារទាំងឡាយនឹងវាយតម្លៃលើការធ្វើសមាហរណកម្មហិរញ្ញវត្ថុ - រូបិយប័ណ្ណអាស៊ាន និងគំនិតផ្តួចផ្តើមនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ។ នៅកិច្ចប្រជុំ រដ្ឋមន្រ្តី និងទេសាភិបាលធនាគារទាំងឡាយ ក៏នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំអង្គការហិរញ្ញវត្ថុអន្តរជាតិ ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចសកល និងតំបន់ រួមទាំងកាលានុវត្តន៍ភាព និងបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយគោលនយោបាយនៅក្នុងប្រទេសទាំងឡាយដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដោយសារជំងឺរាតត្បាត និងវិធានការស្តារកំណើនសេដ្ឋកិច្ចឡើងវិញនៅក្នុងតំបន់៕

បកប្រែដោយ Huyen Trang