leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink ថ្លែងក្នុងពិធី 

តំណាងភាគីវៀតណាមបានប្រគល់អដ្ឋិធាតុម្នាក់ដែលស្វែងរកបានក្នុងការស្វែងរកលើកទី ១៤០ (កាលពីខែកក្កដាដល់ ខែកញ្ញា ឆ្នាំ២០២០) ។ អដ្ឋិធាតុនេះត្រូវបានអ្នកជំនាញខាងកោសល្យវិច្ច័យរបស់វៀតណាមបញ្ជាក់ថា អាចទាក់ទងទៅនឹងករណីយោធិនសហរដ្ឋអាមេរិកដែលបាត់ខ្លួនកាលពីសម័យសង្គ្រាមនៅវៀតណាម និងស្នើឱ្យបញ្ជូនទៅកោះហាវ៉ៃ សហរដ្ឋអាមេរិកដើម្បីកំណត់អត្ដសញ្ញាណបន្ថែមទៀត។

leftcenterrightdel
ការធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយោធិនសហរដ្ឋអាមេរិក

លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការងារស្វែងរកយោធិនសហរដ្ឋអាមេរិកបាត់ខ្លួន ហើយសន្យាថានឹងបន្តជួយគាំទ្រវៀតណាមក្នុងការជំនះផលវិបាកនៃសង្គ្រាម៕

បកប្រែដោយ Pham Diep