នៅកិច្ចពិភាក្សា លោកអនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ Bui Thanh Son បានចែករំលែកអំពីស្ថានភាពសេដ្ឋកិច្ចសង្គម បទពិសោធន៍របស់វៀតណាមក្នុងការទប់ទល់នឹងជំងឺរាតត្បាត Covid-19 ក៏ដូចជាវិធានការស្តារសេដ្ឋកិច្ចឡើងវិញ និងការធានាសុខុមាលភាពសង្គមក្រោយជំងឺរាតត្បាត។ លោកអនុរដ្ឋមន្រ្តី Ruben Dario Molina បានជម្រាបជូនអំពីស្ថានភាពនៅប្រទេសវ៉េណេស៊ុយអេឡា និងវិធានការបស់រដ្ឋាភិបាលវេណេស៊ុយអេឡា ក្នុងការរក្សាស្ថិរភាពនយោបាយ បន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទបញ្ហាប្រឈមកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន។ លោក Ruben Dario Molina បានអះអាងថា វ៉េណេស៊ុយអេឡាវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍របស់វៀតណាមលើវិស័យសេដ្ឋកិច្ចសង្គម ព្រមទាំងមានគោលបំណងចង់រៀនពីបទពិសោធន៍ប្រកបដោយជោគជ័យរបស់វៀតណាម ក្នុងដំណើរការផ្លាស់ថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ។

leftcenterrightdel
លោក Bui Thanh Son អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម នៅកិច្ចពិគ្រោះយោបល់ (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំក្រសួងការបរទេសនៃប្រទេសទាំងពីរ បានសម្តែងនូវការរីករាយចំពោះទំនាក់ទំនងប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរដែលនៅតែបន្តរក្សាតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងយន្តការសហប្រតិបត្តិការទ្វេភាគី។ អនុរដ្ឋមន្រ្តីទាំងពីររូបបានឯកភាពថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរក្សាសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ រួមទាំងការជំរុញការអនុវត្តយន្តការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាល។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចពិភាក្សា និងការតភ្ជាប់ដើម្បីជំរុញពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ កសិកម្ម និងសុខាភិបាល ព្រមទាំងសម្របសម្រួលពុះពារការលំបាកសំរាប់គំរោងវិនិយោគ និងគាំទ្រគ្នានៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី។

ផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្តគ្នាទៅវិញទៅមក ភាគីទាំងពីរក៏បានពិភាក្សាបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានឯកភាពលើទស្សនៈថា ជម្លោះរវាងប្រទេសនានា គប្បីត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

បកប្រែដោយ Huyen Trang