leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ថ្លែងក្នុងពិធី

 

លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម ប្រធាន AIPA និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំ AIPA អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ចំពោះភាព​ម្ចាស់ការរបស់គណៈកម្មាធិការរៀបចំមហាសន្និបាត AIPA លើកទី ៤១ និងអនុគណៈកម្មការព័ត៌មាននិងឃោសនាក្នុងការបង្កើតគេហទំព័រព័ត៌មានអេឡិចត្រូនិច្ច កម្មវិធីលើឧបករណ៍ស្មាតហ្វូន និងកម្មវិធីអត្ដសញ្ញាណក្នុងឆ្នាំប្រធាន AIPA ២០២០។

leftcenterrightdel
ប្រតិភូទាំងឡាយបានចុចប៊ូតុងបើកដំណើរការគេហទំព័រព័ត៌មានអេឡិចត្រូនិចក្នុងឆ្នាំប្រធាន AIPA ២០២០

លោកស្រីប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំប្រធាន AIPA ២០២០ ភារកិច្ចសំខាន់របស់រដ្ឋសភាវៀតណាមគឺរៀបចំមហាសន្និបាត AIPA លើកទី ៤១ ប្រកបដោយជោគជ័យ។ នេះជាចំណុចសំខាន់ក្នុងកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាមនីតិកាល ១៤  រួមចំណែកលើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាមនៅ AIPA។ ចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺជំងឺ Covid-19 នៅក្នុងតំបន់ និងលើពិភពលោក រដ្ឋសភាវៀតណាមនឹងរៀបចំមហាសន្និបាត AIPA លើកទី ៤១ តាមរយៈប្រព័ន្ធវីដេអូ  (ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា)។ នេះក៏ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលកិច្ចប្រជុំមហាសន្និបាត AIPA ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ។

នៅក្នុងពិធី ប្រតិភូទាំងឡាយបានចុចប៊ូតុងដាក់ឲ្យដំណើរការគេហទំព័រព័ត៌មានអេឡេចត្រូនិច្ចក្នុងឆ្នាំប្រធាន  AIPA  ២០២០ ៕

បកប្រែដោយ Pham Diep