leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh (រូប​ថត៖ hanoimoi.com.vn)

នៅជំនួបនេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការវិវឌ្ឍន៍ជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងអារ៉ាប៊ីសាអ៊ូឌីត នាពេលកន្លងមក និងបានសង្កត់ធ្ងន់លើភាពចាំបាច់ដែលត្រូវត្រៀមជាស្រេចជម្រុញថែមទៀតនូវទំនាក់ទំនងទ្វេភាគីក្រោយការរាតត្បាត Covid-19។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ ក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 កំពុងកើតមានយ៉ាងស្មុគស្មាញនេះ ភាគីទាំងពីរចាំបាច់ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់តាមរយៈការជួបសន្ទនាតាមប្រព័ន្ធវីដេអូ។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅអារ៉ាប់ប៊ីសាអូឌីត ព្រមទាំងស្នើឱ្យអាជ្ញាធរអារ៉ាប៊ីសាអូឌីតបន្តយកចិត្តទុកដាក់ និងជួយគាំទ្រដល់ពលរដ្ឋវៀតណាមធានាជីវភាពរស់នៅ និងទទួលបានសេវាសុខាភិបាលនៅពេលចាំបាច់។

ក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរក៏បានពិភាក្សាបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នាដែរ៕

បកប្រែដោយ Thanh Cong