យោងតាមរបាយការណ៍ស្ដីពីការងារត្រៀមរៀបចំមហាសន្និបាត AIPA ៤១  ដែលថ្លែងដោយលោក Nguyen Van Giau ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមបានឲ្យដឹងថា ដោយសារការវិវត្តដ៏ស្មុគស្មាញនៃរោគរាតត្បាត Covid-19 នៅបណ្តាប្រទេស លេខាធិការដ្ឋានជាតិ និងអនុគណៈកម្មការនឹងរៀបចំ AIPA ៤១ តាមប្រព័ន្ធវីដេអូ។ ចំណុចថ្មីរបស់មហាសន្និបាត AIPA ៤១ គឺប្រធានបទនៃរបៀបវារៈរបស់គណៈកម្មាធិការនីមួយៗនឹងត្រូវរួមបញ្ចូលទៅក្នុងសេចក្តីសម្រេចចិត្តមួយ ក្នុងនោះមានការផ្ដល់យោបល់របស់ប្រទេសទាំងឡាយ។ មហាសន្និបាត AIPA ៤១ ក៏ប្រគល់ “រង្វាន់ដើម្បីការរួមវិភាគទានល្អសម្រាប់ AIPA” ផងដែរ។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ 

ក្នុងកិច្ចប្រជុំ លោកស្រី Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា ទោះបីជាបរិបទនៃការរាតត្បាត Covid-19 វិវត្តដ៏ស្មុគស្មាញក៏ដោយ ក៏ប៉ុន្តែ ដោយមានការប្តេជ្ញាចិត្តនិងបំពេញភារកិច្ចជាប្រធាន AIPA ៤១ រដ្ឋសភាវៀតណាមបានស្នើឲ្យរៀបចំមហាសន្និបាត AIPA ៤១ តាមប្រព័ន្ធវីដេអូ តាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា។

លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើសំណូមពរនានាសម្រាប់ការរៀបចំមហាសន្និបាតតាមប្រព័ន្ធវីដេអូ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងការតភ្ជាប់។ លេខាធិការដ្ឋានជាតិគប្បីសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងគណៈកម្មការទាក់ទងបរទេសមជ្ឈិមបក្សត្រៀមរៀបចំខ្លឹមសាររបស់មហាសន្និបាត ជាពិសេសក្នុងបរិបទនៃស្ថានភាពក្នុងតំបន់កំពុងមានការវិវឌ្ឍថ្មី និងស្មុគស្មាញ។ ខ្លឹមសាររបស់របៀបវារៈត្រូវបានប្រកាន់ខ្ជាប់នូវប្រធានបទនៃឆ្នាំ AIPA ៤១ និងស្ថានភាពក្នុងតំបន់ ដើម្បីបង្កើតការស្រុះចិត្តគំនិតក្នុងបណ្ដាប្រទេសសមាជិក និងបន្តលទ្ធផលរបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។

លោកស្រីប្រធានរដ្ឋសភារំពឹងថា លទ្ធផលនៃមហាសន្និបាត AIPA ៤១ នឹងបន្សល់ទុកចំណាប់អារម្មណ៍ល្អនៅក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិនិងតំបន់ នាំមកនូវជោគជ័យ និងតួនាទីថ្មីសម្រាប់រដ្ឋសភាវៀតណាម តភ្ជាប់ប្រជាជនវៀតណាមនិងសហគមន៍អាស៊ាន៕

បកប្រែដោយ Thanh Cong