នៅខេត្ត Luangnamtha លោក Nguyen Dang Hung និងលោក Phetthavone Philavanh លេខាបក្ស និងជាអភិបាលខេត្តបានអញ្ជើញជាសក្សីក្នុងពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលបង្ការនិងព្យាបាលជំងឺគ្រុនចាញ់នៅប្រទេសឡាវ ដោយមានតម្លៃជិត ៤៣៤ ពាន់ដុល្លារអាមេរិក។

leftcenterrightdel
ពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលបង្ការនិងព្យាបាលជំងឺគ្រុនចាញ់ (រូបថត៖ vov.vn)

ក្នុងឱកាសនេះ លោក Nguyen Dang Hung និងលោកលេខាបក្ស និងជាអភិបាលខេត្ត Luangnamtha ខេត្ត Bo Keo និងខេត្ត UdomSay បានផ្លាស់ប្ដូរយោបល់លើបញ្ហាមួយចំនួនដើម្បីជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តនានារបស់វៀតណាមជាមួយបណ្ដាតំបន់ចងសម្ព័ន្ធមេត្រីរបស់ឡាវ ពិភាក្សាលើវិធានការជម្រុញ និងលើកទឹកចិត្តសហគ្រាសវៀតណាមបន្តធ្វើវិនិយោគនៅបណ្ដាខេត្តភាគខាងជើងនៃប្រទេសឡាវ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស និងអាណិកជនវៀតណាមនៅប្រទេសឡាវក្នុងការធ្វើអាជីវកម្ម និងការរស់នៅ៕

បកប្រែដោយ Thuy Anh