Stimson Center៖ ប្រទេសវៀតណាមគឺជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក
កប.អនឡាញ - Stimson Center ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏មានប្រជាប្រិយភាពមួយនៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) នៅថ្ងៃទី ៨ ខែកក្កដា បានប្រកាសផែនការរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “រយៈពេល ២៥ ឆ្នាំ នៃការធ្វើឱ្យប្រក្រតីឡើងវិញនូវទំនាក់ទំនងវៀតណាម - អាមេរិក និងកេរ្តិ៍ដំណែលនៃសង្គ្រាម។
    |
 |
អគ្គលេខាបក្ស ប្រធានារដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឱកាសអញ្ជើញមកប្រទេសវៀតណាមដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង លើកទី ២ (រូបថត៖ vnanet.vn ) |
សិក្ខាសាលានេះគ្រោងនឹងធ្វើឡើងចាប់ពីម៉ោង ១០ ព្រឹកដល់ ១១ ព្រឹក (ម៉ោងក្នុងស្រុក) (ពោលគឺ ពីម៉ោង ៩ ដល់ម៉ោង ១០ យប់ នៅប្រទេសវៀតណាម) នៅថ្ងៃទី ១៥ ខែកក្កដា តាមប្រព័ន្ធវីដេអូ Zoom។
Stimson Center រៀបចំសិក្ខាសាលានេះក្នុងបំណងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងវឌ្ឍនភាពនានាក្នុងការដោះស្រាយបញ្ហាកេរ្តិ៍ដំណែលនៃសង្គ្រាមដែលបន្សល់ទុកក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក និងផលប៉ះពាល់ដោយកេរ្តិ៍ដំណែលនៃសង្រ្គាមទៅលើអនាគតនៃទំនាក់ទំនងវៀតណាម - អាមេរិក។
បើយោងតាមគេហទំព័រ Stimson Center ឲ្យដឹងថា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc និងអ្នកយកព័ត៌មានពិសេសរបស់ PSB News Hour និង Globe TV Mike Cerre នឹងជាវាគ្មិនសំខាន់ៗនៃសិក្ខាសាលានេះ។
ឆ្នាំ ២០២០ ជាខួបលើកទី ២៥ នៃការធ្វើឱ្យប្រក្រតីឡើងវិញនៃទំនាក់ទំនងរវាងវៀតណាម និងអាមេរិក។ Stimson Center បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមគឺជាដៃគូសំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក។ ប្រទេសវៀតណាម និងសហរដ្ឋអាមេរិកទទួលបានវឌ្ឍនភាពយ៉ាងខ្លាំងក្នុងការកសាងទំនាក់ទំនងភាពជាដៃគូដែលមានផលប្រយោជន៍ទៅវិញទៅមក និងឆ្ពោះទៅអនាគត ដោយមិនអើពើដល់បញ្ហាប្រវត្តិសាស្ត្រ បញ្ហាកេរ្តិ៍ដំណែលនៃសង្រ្គាម និងរយៈពេល ១៩ ឆ្នាំដែលកាត់ផ្តាច់ទំនាក់ការទូត (១៩៧៥-១៩៩៤) នោះឡើយ៕
បកប្រែដោយ Duy Hoan