សិក្ខាសាលាបានប្រព្រឹត្តទៅក្នុងបរិបទនៃទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាមកាន់តែអភិវឌ្ឍប្រកបដោយស្ថិរភាព និងបើកទូលាយលើវិស័យជាច្រើនបន្ទាប់ពីរយៈពេល ២៨ ឆ្នាំបង្កើតទំនាក់ទំនងការទូត។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ baoquocte.vn)

សិក្ខាសាលាបានសង្ខេបសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេល ២៨ ឆ្នាំកន្លងមក និងវាយតម្លៃកាលានុវត្តភាព បញ្ហាប្រឈមសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងស្ថានភាពនៅតំបន់និងលើពីភពលោកនាបច្ចុប្បន្ននេះ។ ព្រមទាំង តំណាងទាំងឡាយបានពិភាក្សា និងលើកឡើងនូវអនុសាសន៍នៃគោលនយោបាយដើម្បីជម្រុញទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តទ្វេភាគីកូរ៉េខាងត្បូង-វៀតណាម ពង្រីកកិច្ចសហការរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគីនៅពេលខាងមុខ។

លោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាមសង្កត់ធ្ងន់លើគោលនយោបាយបង្វែទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង  ក៏ដូចជាទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនោះ ប្រទេសវៀតណាមត្រូវបានផ្ដល់អាទិភាព។ លោកចាត់ទុកថា ភាគីទាំងពីរគប្បីពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្ដោតទៅលើការជួយសហគ្រាស ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងការទប់ទល់នឹងជំងឺរាតត្បាត៕

បកប្រែដោយ Thanh Cong