leftcenterrightdel
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ អញ្ជើញជាអធិបតីនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦ (រូបថត៖ vnanet.vn )

លោកសាស្រ្តាចារ្យ Kolotov បានមានប្រសាសន៍ថា ក្រោមអធិបតីភាពរបស់វៀតណាម កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ទទួលបានលទ្ធផលលេចធ្លោជាច្រើនលើគ្រប់វិស័យ ហើយលទ្ធផលមួយក្នុងចំណោមលទ្ធផលលេចធ្លោបំផុតនៃសន្និសីទនេះគឺ “ការដាក់ចេញយុទ្ធសាស្ត្រអាស៊ានដល់ឆ្នាំ ២០២៥” តាមរយៈនេះ វៀតណាមបានសង្កត់ធ្ងន់លើសាមគ្គីភាពជាកត្តាសំខាន់ក្នុងការកសាងសហគមន៍អាស៊ាន”។

បើយោងតាមអ្នកជំនាញរុស្ស៊ីរូប​នេះ​ឲ្យដឹងថា បញ្ហាសំខាន់បំផុតគឺការថែរក្សាសន្តិសុខក្នុងតំបន់ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងបរិបទនេះ បញ្ហាសមុទ្រខាងកើតត្រូវ​បាន​ចែងនៅក្នុងសេចក្តីថ្លែងការ​ណ៍ផ្លូវការរបស់ថ្នាក់ដឹកនាំអាស៊ានបានបង្ហាញពី​តួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ។ លោកបានបញ្ជាក់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកិត្យានុភាពលើឆាកអន្តរជាតិ ពីព្រោះវៀតណាមតែងតែធ្វើប្រតិបត្តិការក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ និងមានឥរិយាបទប្រកបដោយទំនួលខុសត្រូវ។ ជំហររបស់វៀតណាមតែងតែសង្កត់ធ្ងន់ថា បញ្ហាសមុទ្រខាងកើតទាល់តែដោះស្រាយបានដោយយោងលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC ) និងឆ្ពោះទៅរកការសម្រេចក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ( COC ) ដើម្បីធានាឱ្យបាននូវស្ថិរភាព សន្តិសុខ សេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍។ ទាំងនេះគឺជាល័ក្ខខ័ណ្ឌចាំបាច់ដើម្បីបង្កើតមូលដ្ឋានអំណោយផលសម្រាប់ការអភិវឌ្ឍអាស៊ានក្នុងស្ថានភាពដែលមានការប្រែប្រួលមិនអាចទាយទុកនាបច្ចុប្បន្ននេះនៅលើពិភពលោក៕

បកប្រែដោយ Duy Hoan