leftcenterrightdel
ក្រុមអ្នកជួយសង្គ្រោះបានបញ្ជូនសាកសពជនរងគ្រោះក្នុងការរអិលបាក់ដីនៅតំបន់ Hpakant រដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា​ ​នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០ (រូបថត៖ Vnanet.vn)

 

យោងតាមសំណើររបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន នៅថ្ងៃទី ៤ ខែកក្កដា រដ្ឋមន្ដ្រីការបរទេសអាស៊ានបានចេញសេចក្តីប្រកាសមួយដោយសំដែងការអាណិតអាសូរនិងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ា។ ដោយការចែករំលែកជាមួយមីយ៉ាន់ម៉ាក្នុងគ្រាលំបាកនេះ ប្រទេសអាស៊ាននានាបានបញ្ជាក់ជាថ្មីម្តងទៀតនូវសាមគ្គីភាពនិងការប្តេជ្ញាចិត្តក្នុងការសហការនិងគាំទ្រមីយ៉ាន់ម៉ា ហើយជឿជាក់ថា មីយ៉ាន់ម៉ានឹងជំនះផលវិបាកយ៉ាងឆាប់រហ័សនិងឆ្លងកាត់គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះ។

ការណ៍នេះ បានបង្ហាញថាអាស៊ានតែងតែតាមដាន សម្របសម្រួលយ៉ាងឆាប់រហ័ស និងមានសកម្មភាពជួយដោះស្រាយហេតុការណ៍ដែលប៉ះពាល់ដល់សន្ដិភាព ស្ថិរភាពក្នុងតំបន់និងអន្ដរជាតិ ក៏ដូចជាអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ៕

បកប្រែដោយ Pham Diep