ថ្លែងនៅក្នុងកិច្ចពិភាក្សា​នេះ លោកអនុរដ្ឋមន្រ្តី To Anh Dung បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបចំពោះ Covid-19 និងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញប្រកបដោយចីរភាព។ លោក​អនុរដ្ឋមន្រ្តីបាន​សង្កត់ធ្ងន់ថា អង្គការពហុភាគីនានា ជាពិសេសអង្គការសហប្រជាជាតិ ដោយតួនាទីមជ្ឈភាពរបស់ខ្លួនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​សកល។

leftcenterrightdel
លោកអនុរដ្ឋមន្រ្តី To Anh Dung អញ្ជើញ​ចូល​រួម​កិច្ច​ពិភាក្សា (រូប​ថត៖ baoquocte.vn)

លោកអនុរដ្ឋមន្រ្តី To Anh Dung បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រចំពោះការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិអំពីការលើកលែងការដាក់ទណ្ឌកម្មដែលប៉ះពាល់ដល់ការឆ្លើយតបចំពោះ Covid-19 ។ លោកអនុរដ្ឋមន្រ្តី To Anh Dung បានមានប្រសាសន៍ថា វៀតណាមបានចាត់វិធានការ និងសកម្មភាពជាក់លាក់យ៉ាងឆាប់ៗដើម្បីទប់ស្តាត់​ផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះ ដោយឈរលើមូលដ្ឋាននៃការប្រមូលផ្តុំការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល។ ដោយហេតុនេះហើយ វៀតណាមទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត និងធានាឲ្យ​បណ្តាសកម្មភាពសេដ្ឋកិច្ចសង្គមនានាអាចវិលមករកភាពប្រក្រតីឡើងវិញ។ វៀតណាមក៏បានផ្តល់ការជួយគាំទ្រ​ទាន់ពេលវេលា និងចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជាមួយប្រទេសជាច្រើន ក៏ដូចជាការចូលរួមវិភាគទានថវិកាដល់មូលនិធិឆ្លើយតបចំពោះ Covid-19 របស់អង្គការសុខភាពពិភពលោកផងដែរ៕

បកប្រែដោយ Duy Hoan