leftcenterrightdel
សាលារៀនថ្មីមួយនៅស្រុក Bounneua ខេត្ត Phongsaly ភាគខាងជើងប្រទេសឡាវ  (រូបថត៖ hom/vientianetimes.org.la)

សាលារៀនថ្មី​ដែលបានប្រគល់ដោយវៀតណាមកាលពីថ្ងៃទី ៣០ ខែមិថុនា កន្លងមក មាន ៣ ជាន់ ៤០ បន្ទប់ ហើយត្រូវ​បានបំពាក់ឧបករណ៍បង្រៀន និងរៀនយ៉ាងគ្រប់គ្រាន់។ សាលារៀននេះក៏មានតំបន់ការិយាល័យសម្រាប់គ្រូបង្រៀន ទីលានលេងកីឡា និងក្លឹបមួយផងដែរ។ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលារៀនមួយនេះ​បាន​រួមចំណែកក្នុង​ការកសាងបរិយាកាសិក្សាយ៉ាងល្អប្រសើ​សម្រាប់​​​សិស្សជាង ១៧០០ នាក់។

គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍគ្រឹះស្ថានអប់រំនានាឲ្យមានគុណភាពខ្ពស់ដើម្បី កែលម្អគុណភាពនៃការបង្រៀន និងការសិក្សារៀនសូត្រឱ្យស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងលើកកម្ពស់លទ្ធផលនៃការអប់រំមូលដ្ឋាន និងជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសឡាវ​ផងដែរ៕

បកប្រែដោយ Duy Hoan