ការបង្កើតគណៈកម្មាធិការចំរុះនេះត្រូវបានគេរំពឹងថានឹងរួមចំណែកក្នុងការតម្រង់ទិសនិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយការឆ្លៀតយកឱកាសល្អពីកិច្ចព្រមព្រៀង EVFTA ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

 

ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ រវាងអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Hoang Quoc Vuong និងអនុរដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី លោក Manlio Di Stefano។

នៅឯកិច្ចប្រចុំនេះ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងគោលបំណងស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីគ្រប់គ្រងបានជំងឺ Covid-19  ព្រមទាំងត្រៀមឆ្លៀតយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាននៅខែសីហា ខាងមុខនេះ។

លោក Hoang Quoc Vuong បានសង្កត់ធ្ងន់ថា វៀតណាមបានអំពាវនាវឱ្យសហគ្រាសអ៊ីតាលីបន្តចូលមកវិនិយោគនៅវៀតណាម ជាពិសេសក្នុងឧស្សាហកម្មបន្ទាប់បន្សំសម្រាប់វិស័យកាត់ដេ វាយនភណ្ឌ និងស្បែកជើងរបស់វៀតណាម៕

បកប្រែដោយ Pham Diep