នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញការចែករំលែកព័ត៌មាន បទពិសោធន៍ ការលើកកំពស់សមត្ថភាពក្នុងការគ្រប់គ្រង និងបង្ការជំងឺឱ្យមានប្រសិទ្ធភាព ជាពិសេសគឺការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងថ្នាំព្យាបាល។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយគាំទ្រដល់ពលរដ្ឋរបស់គ្នាៗដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត  ជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ប្រសិនបើមានតម្រូវការ និងក្នុងលក្ខខណ្ឌសមស្រប។ ភាគីទាំងពីរបានឯកភាពគ្នាថានឹងបន្តសម្របសម្រួលពិភាក្សាលើវិធានការនានាដើម្បីកាត់បន្ថយការរឹតត្បិតការធ្វើដំណើររវាងបណ្តាប្រទេសជាបណ្តើរៗ រួមទាំងសិក្សាពីលទ្ធភាពនៃការបង្កើត “ច្រករបៀងធ្វើដំណើរ” រវាងបណ្តាប្រទេសដែលមានលក្ខខណ្ឌវេជ្ជសាស្រ្តសមស្រប។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ថ្លែងក្នុងកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)

ទន្ទឹមនឹងនោះ បង្កើនការទាញយកផលប្រយោជន៍ពីយន្តការដែលមានស្រាប់ រួមទាំងបណ្តាកម្មវិធីជំនួយសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្រ្តាលី ហើយនិងបញ្ចប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងឱកាសនេះ អូស្ត្រាលីបានប្រកាសនូវសំណើមួយចំនួនដូចជា គំនិតផ្តួចផ្តើមអាស៊ាន - អូស្ត្រាលីស្តីពីសន្តិសុខសុខាភិបាល កិច្ចសហប្រតិបត្តិការនយោបាយសន្តិសុខអាស៊ាន - អូស្ត្រាលី និងការផ្តល់អាហារូបករណ៍ផ្នែកវេជ្ជសាស្រ្តបន្ថែមសម្រាប់បណ្តាប្រទេសអាស៊ាន និងការផ្តល់ថវិកាចំនួន ២៨០ លានដុល្លារអូស្រ្តាលីជូនបណ្តាប្រទេសអាស៊ានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ...

ថ្លែងក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា នាពេលខាងមុខអាស៊ាន និងអូស្រ្តាលីគួរតែបន្តលើកកម្ពស់ការចែករំលែកព័ត៌មាន និងបទពិសោធន៍ជាក់ស្តែងក្នុងការបង្ការ និងព្យាបាលជំងឺរាតត្បាត  បន្តជំនួយខាងបច្ចេកទេស និងការកសាងសមត្ថភាព ព្រមទាំងលើកកំពស់ការប្រុងប្រយ័ត្នចំពោះរលកទីពីរនៃការរាតត្បាត។ លោក Nguyen Quoc Dung បានស្នើឲ្យអូស្ត្រាលីយកចិត្តទុកដាក់ក្នុងការធានាសិទ្ធិ និងការប្រព្រឹត្ដដោយស្មើភាពគ្នាសម្រាប់ពលរដ្ឋនៃបណ្តាប្រទេសអាស៊ាននៅអូស្ត្រាលី និងជម្រុញកិច្ចសហប្រតិបត្តិការដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមដោយជំងឺរាតត្បាត ឆ្ពោះទៅរកការងើបឡើងវិញប្រកបដោយចីរភាព។

បណ្តាប្រទេសនានាក៏ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ខ្លួនផងដែរ ដោយចៀសវាងការធ្វើសកម្មភាពដែលធ្វើឱ្យមានអស្ថិរភាព និងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

បកប្រែដោយ Duy Hoan