វៀតណាមកំពុងយកចិត្តទុកដាក់ និងម្ចាស់ការជាងមុនបន្តិចម្តងៗដោយចាប់យកឱកាសដើម្បីលើកកម្ពស់ការចាប់អារម្មណ៍លើផលប្រយោជន៍ និងអាទិភាពរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខឲ្យកាន់តែមានប្រសិទ្ធភាព…។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)

 

ថ្លែងមតិនៅក្នុងសន្និសីទនៃក្រសួងព័ត៌មាន និងទូរគមនាគមន៍លើប្រធានបទដែលទាក់ទងទៅនឹងការធ្វើសមាហរណកម្មអន្តរជាតិ និងយូណេស្កូ តំណាងក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ប្រទេសវៀតណាមបានចូលរួមក្នុងស្មារតីប្រកបដោយឯករាជ្យ ស្វ័យភាព បុរេសកម្ម ការទទួលខុសត្រូវ តុល្យភាព បង្ហាញយ៉ាងច្បាស់នូវការគាំទ្ររបស់ខ្លួនចំពោះការអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ បណ្តាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងការគាំទ្រដល់ការស្វែងរកដំណោះស្រាយចំពោះជំលោះក្នុងតំបន់ និងអន្តរជាតិតាមរយៈការចរចាដោយសន្តិវិធី ហើយទន្ទឹមនឹងនេះកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងបទពិសោធន៍របស់ខ្លួននៅក្នុងដំណើរការនៃការកសាង ការអភិវឌ្ឍប្រទេសជាតិឡើងវិញ និងការធ្វើសមាហរណកម្មអន្តរជាតិ និងក្នុងតំបន់។

ទាក់ទងនឹងសកម្មភាពសំខាន់ៗរបស់គណៈកម្មាធិការជាតិយូណេស្កូប្រចាំនៅវៀតណាម ក៏ដូចជាយុទ្ធសាស្ត្ររបស់ យូណេស្កូនៅវៀតណាមសម្រាប់ឆ្នាំ ២០២០-២០២១ ទាំងតំណាងមកពីក្រសួងការបរទេសវៀតណាម និងលោក Michael Croft ប្រធានតំណាងយូណេស្កូប្រចាំនៅវៀតណាម បានសំដៅទៅលើទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងយូណេស្កូ។

អាស្រ័យហេតុនោះ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តតាមគោលការណ៍ម្ចាស់ការ ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ការជំរុញការចូលរួមកំណែទំរង់ ការអនុវត្តសកម្មភាពជាក់ស្តែងរបស់យូណេស្កូ ការបន្តកែលម្អ និងលើកកម្ពស់រូបភាព កិត្យានុភាព និងតួនាទីរបស់វៀតណាមនៅគ្រប់វេទិការបស់យូណេស្កូ ...

ទន្ទឹមនឹងនោះ វៀតណាមនឹងបន្តលើកកម្ពស់តួនាទីរបស់គណៈកម្មាធិការជាតិយូណេស្កូប្រចាំនៅវៀតណាម និង ទាញ យកផលប្រយោជន៍ពីគំនិតរបស់យូណេស្កូដើម្បីបម្រើដល់ការអភិវឌ្ឍនៃប្រទេស ជាពិសេសក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងវប្បធម៌ជាដើម៕

បកប្រែដោយ Minh Trung