leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ ( រូបថត៖ vnanet.vn)

កាសែត Junge Welt (Young World) របស់ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី ២៧ ខែមិថុនា បានផ្សាយថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ សំដៅស្វែងរកដំណោះស្រាយដើម្បីស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺ COVID-១៩ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនានានា។ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រំពឹងថា កិច្ចប្រជុំនេះនឹងជាឱកាសមួយសម្រាប់បញ្ជាក់សាជាថ្មីនូវសាមគ្គីភាព ឆន្ទៈនយោបាយនិងការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសជាសមាជិកអាស៊ានដើម្បីជំនះរាល់ការលំបាកឧបសគ្គដើម្បីឈានទៅមុខ។ អាស៊ានគាំទ្រការធ្វើសេរីភាវូបនីយកម្មនិងការតភ្ជាប់សេដ្ឋកិច្ច ហើយឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាពេលឆាប់ៗនេះ។ កាសែត Junge Welt បានសន្និដ្ឋានថា អាស៊ានរួមជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់ អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នៅចុងឆ្នាំនេះដែលនឹងរួមចំណែកជួយអាស៊ានឆ្លងកាត់ការលំបាកនៃការរីករាលដាលនៃជំងឺ Covid-19 ឲ្យបានឆាប់ៗ។

សូមបញ្ជាក់ថា មុននេះ គេហទំព័រ Salzburger Nachrichten របស់អូទ្រីស ក៏បានចុះផ្សាយអត្ថបទមួយអំពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានដែរ។ កាសែតបានដកស្រង់ព័ត៌មានពីក្រសួងការបរទេសវៀតណាមដោយលើកឡើងនូវចំណុចសំខាន់ៗចំនួន ៣ នៃកិច្ចប្រជុំនេះ រួមមានការឆ្លើយតបនឹងការរីករាលដាលនៃជំងឺ   Covid-19 និងភាពតានតឹងនៅភូមិសាស្ត្រនយោបាយ រួមទាំងការលើកកម្ពស់សិទ្ធិរបស់ស្ត្រីផងដែរ៕

បកប្រែដោយ Thanh Cong