leftcenterrightdel
លោក​នាយករដ្ឋមន្រ្តី Nguyen Xuan Phuc រួម​ជា​មួយ​ថ្នាក់​ដឹកនាំទីក្រុងហាណូយ និងប្រតិភូទាំងឡាយ​អញ្ជើញ​ចូលរួមកិច្ច​ប្រជុំ​ (រូបថត៖ VGP)

ដោយវាយតម្លៃចំពោះប្រធានបទនៃកិច្ច​ប្រជុំ​នេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc  បានមានប្រសាសន៍ថា នេះជាសារសំខាន់មួយ​អំពីការទាក់ទាញការ​វិនិយោគរបស់វៀតណាម ជាពិសេសគឺសម្រាប់ទីក្រុងហាណូយ ដោយមានជំនឿថាទីក្រុងហាណូយនឹងផ្តល់លក្ខខណ្ឌ​អំណោយផលគ្រប់យ៉ាងដល់វិនិយោគិន។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា នៅឯកិច្ចប្រជុំ្រនេះប្រទេសវៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែកបានទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ដោយមិនត្រឹមតែស្ថានភាពនយោបាយសង្គមមានស្ថិរភាពប៉ុណ្ណោះ ថែមទាំងមានបរិស្ថានប្រកបដោយសុវត្ថិភាពអំពីរោគរាតត្បាត និងជាអាជ្ញាធរមួយប្រកបដោយភាពច្នៃប្រឌិត ដើរឈានមុខគេ ហើយហ៊ានគិតហ៊ានធ្វើទៀតផង។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដោយមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងមានតួនាទីដ៏ធំធេងនេះ  ទីក្រុងហាណូយមិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃប្រទេសវៀតណាមជារៀងរហូតប៉ុណ្ណោះទេ ថែមទាំងទីក្រុង​ហាណូយត្រូវ​​ខិតខំប្រឹងប្រែងដើម្បីក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ និងវប្បធម៌នៃតំបន់អាស៊ីអាគ្នេយ៍ទាំងមូលទៀតផង។ លុះដល់ឆ្នាំ ២០៤៥ នៅពេលដែលវៀតណាមជាប្រទេសអភិវឌ្ឍន៍មួយនោះ ទីក្រុងហាណូយត្រូវកំណត់ចក្ខុវិស័យរបស់ខ្លួនជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃតំបន់អាស៊ីបូព៌ាទាំងមូលផងដែរ។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ទីក្រុងហាណូយមិនត្រឹមតែទាក់ទាញវិនិយោគសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ជិតខាងនានាទៀតផង។ ភាពជោគជ័យរបស់ទីក្រុងហាណូយក៏ជាជោគជ័យរបស់តំបន់ជិតខាង នានា និងរបស់ប្រទេសទាំងមូលផងដែរ ។

ក្នុងកិច្ចប្រជុំនេះ ទីក្រុងហាណូយបានផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់គម្រោងចំនួន ២២៩ គម្រោង ដោយមានទុនសរុបជាង ៤០៥ ពាន់លានដុង (ស្មើនឹង ១៧,៦ ពាន់លានដុល្លារ)៕

បកប្រែដោយ Thanh Cong