leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា​ (រូប​ថត៖ baochinhphu.vn)

ថ្លែងក្នុងកិច្ចពិភាក្សានេះ លោកអនុរដ្ឋមន្រ្តី Bui Thanh Son បានមានប្រសាសន៍ថា ប្រទេសវៀតណាមកំពុងឈានដល់ដំណាក់កាលអនុវត្ត “គោលដៅ​ពីរក្នុងពេលតែ​មាន​” ទាំងក្នុងការបង្ការការរីករាលដាលនៃកូវីដ-១៩ផង និងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចផង។

លោក​អនុរដ្ឋមន្ត្រីបានឲ្យដឹងថា នាពេលខាងមុខនេះ ដោយឆ្លៀតយកឱកាសដែល​ផ្តល់មកពីការដែល​​ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប (EU) និងពីឧត្តមភាពរបស់ប្រទេសទាំងពីរនោះ​ វៀតណាមនិងអង់គ្លេសអាចជំរុញ​ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ​​ឲ្យ​កាន់តែរីកច្រើនថែមទៀត។ លោកអនុរដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ​វៀត​ណាម​ស្វាគមន៍ចំពោះសហគ្រាសបរទេសទាំងអស់ រួមទាំងសហគ្រាសអង់គ្លេសចូលមកវិនិយោគ និងធ្វើអាជីវកម្មនៅ​វៀត​ណាម។

ចំណែកសហគ្រាសអង់គ្លេសវិញ ពួកគេយកចិត្តទលើបញ្ហានានាដូចជា៖ បរិយាកាសវិនិយោគ និងការធ្វើអាជីវកម្មនៅ​វៀត​ណាម​ ឱកាសវិនិយោគសម្រាប់សហគ្រាសចក្រភពអង់គ្លេស គោលនយោបាយជំរុញពាណិជ្ជកម្មក្រោយការរាត​​ត្បាត​កូ​​វីដ-១៩របស់វៀតណាម ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងការអនុវត្ត​របស់វៀតណាមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជំនាន់ថ្មីដូចជា កិច្ចព្រមព្រៀងទូលំទូលាយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ជាដើម៕

បកប្រែដោយ Thanh Cong