leftcenterrightdel
លោក Le HoaiTrung អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការព្រំដែនជាតិ ថ្លែងនៅក្នុងកិច្ចប្រជុំ

លោក Le Hoai Trung បានជូនដំណឹងអំពីស្ថានភាពពិភពលោក តំបន់ និងសមិទ្ធិផលនានាក្នុងកិច្ចការបរទេស និងកិច្ច​ការ​សមុទ្រខាងកើតនៅពេលថ្មីៗនេះ។

ក្នុងបរិបទពិភពលោក និងតំបន់មានការប្រែប្រួលជាច្រើន វៀតណាមនៅតែរក្សាបរិយាកាសសន្តិភាព​ដើម្បី​អភិវឌ្ឍប្រទេសជាតិ និងកសាងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសមហាអំណាច បណ្ដាប្រទេសជិតខាង និងតំបន់ ដោយ​ដំឡើង​ទំនាក់ទំនងពហុភាគី ការ​ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងការពាររឹងមាំអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ កិត្យានុភាពអន្ដរជាតិរបស់វៀតណាមបន្តពង្រឹង និងពង្រីកដោយឥតឈប់ឈរ។

ប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ ទស្សនៈរបស់​វៀត​ណាម​គឺប្តេជ្ញាចិត្តដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី និង​អនុលោមតាមច្បាប់អន្តរជាតិ៕

បកប្រែដោយ Duy Hoan