នៅជំនួប លោក Vuong Dinh Hue បញ្ជាក់ថា ប្រទេសជប៉ុននិយាយរួម ទីក្រុងតូក្យូ និងតំបន់មូលដ្ឋាននានារបស់ជប៉ុនគឺជាដៃគូដ៏សំខាន់របស់ទីក្រុងហាណូយ។ លោក Vuong Dinh Hue បានអញ្ជើញលោកឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនចូលរួមកិច្ចប្រជុំជម្រុញការវិនិយោគទ្រង់ទ្រាយធំដែលគ្រោងរៀបចំឡើងនៅចុងខែមិថុនាខាងមុខ។ លោកចាត់ទុកថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកក្នុងការតភ្ជាប់សកម្មភាពសេដ្ឋកិច្ច កាត់បន្ថយការខូចខាតដែលបណ្តាលមកពីជំងឺ Covid-19 ព្រមទាំងជម្រុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគក្នុងស្ថានភាព "ធម្មតាថ្មី" ។

leftcenterrightdel
លោក Vuong Dinh Hue ទទួលជួបលោក Yamada Takio (រូបថត៖ vnanet.vn)

លោក Vuong Dinh Hue បញ្ជាក់ថា ទីក្រុងហាណូយត្រៀមខ្លួនជាស្រេចទទួលលំហូរវិនិយោគថ្មីពីបរទេស ជាពិសេសពីប្រទេសជប៉ុន ក្នុងបរិបទនៃពិភពលោក និងតំបន់នានាកំពុងរៀបចំឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់តម្លៃ។

លោក Yamada Takio សង្កត់ធ្ងន់ថា ទីក្រុងហាណូយមានតួនាទីសំខាន់ជាងគេក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន។ លោកក៏ឲ្យដឹងថា រដ្ឋាភិបាលជប៉ុនមានបំណងស្ដារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចជាមួយវៀតណាម ព្រមទាំងសហគ្រាសជប៉ុននៅវៀតណាមអាចរៀបចំសកម្មភាពនានាឡើងវិញ៕

បកប្រែដោយ Thuy Anh