លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា វិន័យរបស់ប្រជាជនគឺជាគន្លឹះនៃភាពជោគជ័យរបស់វៀតណាម ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19។

leftcenterrightdel
លោក Airlangga Hartarto រដ្ឋមន្រ្តីសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូណេស៊ី (រូបថត៖ Fakta.news)

យោងតាមលោក Airlangga Hartarto បានឱ្យដឹងថា វៀតណាមជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសដែលសម្រេចបានជោគជ័យលើរោគរាតត្បាតសកល ដោយគ្មានអ្នកឆ្លងជំងឺ Covid-19 ណាស្លាប់ ហើយ “ឥណ្ឌូណេស៊ីអាចរៀនសូត្របានច្រើនពីប្រទេសវៀតណាម”។

ទោះយ៉ាងណា លោករដ្ឋមន្រ្តី Airlangga បានចាត់ទុកថាប្រទេសឥណ្ឌូនេស៊ីស្ទើរតែមិនអាចចាត់វិធានការដូចជាប្រទេសវៀតណាម ដោយសារតែមានបញ្ហាជាច្រើនដូចជា “វិន័យនិងការអនុវត្តតាមរបស់សហគមន៍”។

លោកប្រធានគណបក្ស Golkar ក៏បានលើកឡើងផងដែរថាប្រសិនបើសហគមន៍គោរពយ៉ាងតឹងរឹងនូវការរក្សាគម្លាតសង្គមនោះ រោគរាតត្បាត Covid-19 នឹងបញ្ចប់យ៉ាងឆាប់ៗ។ លោកបានលើកឧទាហរណ៍ពីប្រទេសវៀតណាម នៅពេលដែលរដ្ឋាភិបាលវៀតណាមអនុវត្តការរក្សាគម្លាតសង្គម ប្រជាជនមានការពេញចិត្តខ្លាំងណាស់ចំពោះការពាក់ម៉ាសនៅពេលចេញទៅក្រៅ និងមិនប្រមូលផ្តុំមនុស្សច្រើន។ សេដ្ឋកិច្ចនៅតែត្រូវបានរក្សាក្នុងវិស័យមួយចំនួន និងកាត់បន្ថយប្រតិបត្តិការទូទាត់សាច់ប្រាក់ដើម្បីជៀសវាងអន្តរកម្មរវាងប្រជាជន៕

បកប្រែដោយ Huyen Trang