លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា ភាពជោគជ័យរបស់វៀតណាមគឺអាស្រ័យទៅលើការប្រុងប្រយ័ត្នចំពោះជំងឺរាតត្បាតតាំងពីដំបូង ដោយ​បាន​ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ យកប្រជាជនជាមជ្ឈភាព និង​ទទួលបានការគាំទ្រយ៉ាងខ្លាំង​ពីប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទស្សនៈឥតងាករេ​របស់ បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមគឺរក្សាភាពម្ចាស់ការ មិនធ្វេសប្រហែស ដោយ​​“ប្រយុទ្ធប្រឆាំងជំងឺរាត​ត្បាត​​ដូចជាការ​ប្រយុទ្ធប្រឆាំងនឹងសត្រូវ” ដែល​បាន​​កៀរគរគ្រប់កម្លាំងទាំងអស់ និង​មានការចូលរួមពីប្រព័ន្ធនយោបាយ និងសហគមន៍សង្គមទាំងមូល ព្រមទាំង​ផ្ដល់អាទិភាពលើការបង្ការជំងឺ ដែល​​ទប់ស្កាត់ការឆ្លងជំងឺពីខាងក្រៅ កំណត់តំបន់ផ្ទុះជំងឺដើម្បីកំចាត់  ការព្យាបាលជំងឺប្រកប​ដោយ​ប្រសិទ្ធភាព ហើយហ៊ានលះបង់ប្រយោជន៍សេដ្ឋកិច្ចដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc 

លោកនាយករដ្ឋមន្ត្រីឲ្យដឹងថា ដោយប្រឈមមុខនឹងផលប៉ះពាល់នានាដែលបង្កឡើងដោយជំងឺរាតត្បាត​នេះ​ រដ្ឋាភិបាល​វៀតណាមបានអនុវត្តដំណោះស្រាយជាច្រើនដើម្បី​ដោះ​ស្រាយ​ការលំបាកក្នុងផលិតកម្ម ការធ្វើអាជិវកម្ម ជាពិសេសគឺយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជន ធានាសុខុមាលភាពសង្គម។ អាស្រ័យហេតុនេះ រហូតមកទល់បច្ចុប្បន្ននេះ វៀតណាមគ្រប់គ្រង​បាន​ជំងឺរាតត្បាតនេះជាសារវ័ន្ត ព្រមទាំងរក្សាបានម៉ាក្រូសេដ្ឋកិច្ច និង​ប្ដេជ្ញាចិត្តសម្រេច​បានកំណើន GDP ក្នុង​ឆ្នាំ២០២០គឺ ពី៤,៥ ដល់៥% ។

ចែករំលែកអំពីកិច្ចសហប្រតិបតិ្តការអន្តរជាតិរបស់វៀតណាមក្នុងការទប់ទល់នឹងជំងឺឆ្លង Covid-19 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា វៀតណាមមានសកម្មភាពជាក់ស្ដែងជាច្រើនដែលទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិដូចជា ការប្រគល់ម៉ាស់សម្ភារៈបរិក្ខារពេទ្យ និងការចែករំលែកព័ត៌មានបទពិសោធន៍ក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតជាដើម៕

បកប្រែដោយ Duy Hoan