ភាគីសិង្ហបុរីបានអះអាងថា ទីភ្នាក់ងារអន្តោប្រវេសន៍សិង្ហបុរី (ICA) នឹងជួយពន្យារទិដ្ឋាការរយៈពេលខ្លីដល់ពលរដ្ឋវៀត​ណាម។

leftcenterrightdel
ទិដ្ឋភាពដ៏ស្ងាត់ជ្រងំនៅអាកាសយានដ្ឋាន Changi ប្រទេសសឹង្ហបូរី នៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ក្នុងបរិបទដែលរោគរាតត្បាត COVID-19 កំពុងរីករាលដាលនៅលើពិភពលោក (រូបថត៖ vnanet.vn)

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសិង្ហបុរី បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៧ ខែមីនា ពលរដ្ឋវៀតណាមប្រមាណ ១៣០ នាក់ ដែលបានទាក់ទងទៅស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី ក្នុងបំណងចង់វិលត្រឡប់មកប្រទេស​វៀត​ណាមវិញ នាពេលខាងមុខនេះ។ ស្ថានទូតវៀតណាមបាននិងកំពុងប្រមូលបញ្ជីឈ្មោះនេះដើម្បីជូនដំណឹងដល់ប្រទេសវិញអំពីគោលបំណងរបស់បងប្អូនជនជាតិវៀតណាម។

លើសពីនេះទៀត ស្ថានទូតបានផ្សព្វផ្សាយដល់ពលរដ្ឋវៀតណាមនៅសិង្ហបុរីឱ្យចេះយោគយល់គ្នា និងចែករំលែកនូវសម្ពាធរបស់រដ្ឋាភិបាលនិងប្រជាជនទាំងមូលក្នុងការបង្ការនិងទប់ទល់នឹងរោគរាតត្បាត។ ទន្ទឹមនឹងនោះ ស្ថានទូតក៏បានស្នើឱ្យពលរដ្ឋវៀតណាមនៅសិង្ហបុរីកុំបារម្ភ ហើយជៀសវាងកន្លែងដែលមានមនុស្សច្រើន និងអនុវត្តតាមការកំណត់របស់ប្រទេសសាមីអំពីការបង្ការនិងទប់ទល់នឹងរោគរាតត្បាតផងដែរ៕

បកប្រែដោយ Huyen Trang