សូមរំលឹកថា ក្នុងជំនួបជាមួយលោក Kunio Umeda លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក Kunio Umeda ក្នុងអំឡុងអាណិត្តរបស់ខ្លួន ដែលចូលរួមវិភាគទានជាច្រើនក្នុងការពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយវៀតណាម-ជប៉ុន។ លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្នុងអាណិត្តរបស់លោក Kunio Umeda ទំនាក់ទំនងវៀតណាម-ជប៉ុនបានអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពលើគ្រប់ជ្រុងជ្រោយ។ លោក Pham Binh Minh បានអបអរសាទរចំពោះលោក Kunio Umeda ត្រូវបានបំពាក់គ្រឿងឥស្សរិយយសមិត្តភាពដែលបង្ហាញពីការកត់ស្គាល់របស់រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Binh Minh បំពាក់គ្រឿងឥស្សរិយយសមិត្តភាពជូនលោក Kunio Umeda (រូបថត៖ ក្រសួងការបរទេសវៀតណាម)

លោកឯកអគ្គរដ្ឋទូត Kunio Umeda មានប្រសាសន៍ថា លោកមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដោយបានទទួលបានគ្រឿងឥស្សរិយយសមិត្តភាពពីរដ្ឋាភិបាលវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយដែលរដ្ឋាភិបាលវៀតណាមអនុវត្តដើម្បីទប់ទល់នឹងជម្ងឺ Covid-19។ លោករំពឹងថា ប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះ។ លោក Kunio Umeda បញ្ជាក់ថា បន្ទាប់ពីត្រឡប់មកជប៉ុនវិញ ទោះជាក្នុងឋានៈណាក៏ដោយ ក៏ លោកនឹងបន្តរួមវិភាគទានក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពល្អប្រសើរវៀតណាម-ជប៉ុនទៀតផង៕

បកប្រែដោយ Thuy Anh