នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងថា ទោះបីនៅមានការលំបាកជាច្រើន​ក៏ដោយក៏វៀតណាមចង់ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយជប៉ុនក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ Covid-19 ហើយវៀតណាមត្រៀមខ្លួនរួចជាស្រេចសហប្រតិបត្តិការជាមួយជប៉ុនក្នុងវិស័យនេះ។ ក្នុងបរិបទដែលការរាតត្បាតនៃ Covid-19 កំពុងប្រែប្រែលយ៉ាងស្មុគស្មាញនៅលើពិភពលោកនោះ លោកឯកអគ្គរដ្ឋទូត Umeda Kunio  បានសម្តែងការកោតសរសើរចំពោះរដ្ឋាភិបាលវៀតណាម និងលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដោយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាតដែលនាំមកនូវលទ្ធផលវិជ្ជមានជាច្រើន។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបលោក Umeda Kunio  ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

ក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 បានបង្កផលប៉ះពាល់អវិជ្ជមានជាច្រើននោះ លោកនាយករដ្ឋមន្រ្តីចង់ឲ្យរដ្ឋាភិបាល និងសហគ្រាសជប៉ុនយកចិត្តទុកដាក់ និងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលវៀតណាមបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាំងពីដំបូងដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត ដូច្នេះហើយទោះបីប្រជាជនមានចំនួនច្រើនក៏ដោយក៏ប្រទេស​វៀត​ណាមមានអត្រាទាបនៃករណីឆ្លងជំងឺ Covid-19។ ដូច្នេះ វិនិយោគិននៃប្រទេស​ជប៉ុន និងបណ្តាប្រទេសដទៃទៀតអាចធ្វើអាជីវកម្មរយៈពេលវែងនៅវៀតណាម។

ដោយបង្ហាញនូវការរីករាយចំពោះទំនាក់ទំនងអភិវឌ្ឍន៍ល្អរវាងវៀតណាម និងជប៉ុនក្នុងរយៈពេលកន្លងមក លោកនាយករដ្ឋមន្រ្តីបានអះអាងថា ជប៉ុនជានិច្ចកាលជាដៃគូនាំមុខរបស់វៀតណាមក្នុងការវិនិយោគ ពាណិជ្ជកម្ម និង ODA ។

លោកឯកអគ្គរដ្ឋទូត Umeda Kunio បានសម្តែងការសប្បាយរីករាយដោយឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងវៀតណាម - ជប៉ុនត្រូវបានពង្រឹងលើវិស័យជាច្រើន រួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិ និងការជួបប្រាស័្រយរវាងប្រជាជន និងប្រជាជន។ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងដែរថា លោកនាយករដ្ឋមន្រ្តី Abe Shinzo តែងតែវាយតម្លៃខ្ពស់ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងខ្លាំងក្លារបស់លោកនាយករដ្ឋមន្រ្តី Abe Shinzo ចំពោះទស្សនៈរបស់អាស៊ាន និងវៀតណាមក្នុងបញ្ហាសមុទ្រខាងកើតផងដែរ៕

បកប្រែដោយ Thanh Cong