ដូច្នេះ វៀតណាមនឹងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត​ដោយបន្តបង្កើន​កិច្ច​សហការរវាង​អង្គភាពនិងកងកម្លាំងនានា រួម​ទាំង​ប្រើកម្លាំងមនុស្ស និងបច្ចេកវិទ្យា​ដើម្បីរកឃើញអ្នកផ្ទុកមេរោគ Covid-19  និងអ្នកដែលបានប៉ះប្រាស្រ័យផ្ទាល់ជាមួយអ្នកផ្ទុកមេរោគ Covid-19  ឲ្យបានឆាប់បំផុត​ដើម្បីដាក់ឲ្យនៅដាច់ដោយឡែក និងជួយព្យាបាលឲ្យទាន់ពេលវេលា មិនទុកឲ្យរីករាលដាល។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ថ្លែង​ក្នុង​កិច្ច​ប្រជុំ (រូប​ថត៖ baochinhphu.vn)

លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យបន្តបង្កើនការផ្សព្វផ្សាយព័ត៌មានតាមរយៈគ្រប់បណ្តាញទាំងអស់ដើម្បីណែនាំដល់ពលរដ្ឋវៀតណាមដែលកំពុង​​សិក្សា និងធ្វើការនៅក្រៅប្រទេស​​ឲ្យ​អនុវត្តតាមការណែនាំរបស់ប្រទេសសាមី។ ក្នុងករណីដែលជនជាតិវៀតណាមពិតជាត្រូវការ​វិល​ត្រឡប់​មក​មាតុប្រទេសវិញនោះ ទោះបីវៀតណាមនៅតែមានការលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែបក្ស រដ្ឋ និងប្រជាជននៅក្នុងប្រទេសតែងតែព្យាយាម​អស់ពីសមត្ថភាពដើម្បីចាត់វិធានការចាំបាច់ជួយថែរក្សាបានល្អបំផុតសម្រាប់អ្នកដែលត្រឡប់មកមាតុភូមិវិញ។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានបញ្ជាក់ថា គ្មានអ្វីដែលមានតម្លៃជាងអាយុជីវិតទេ ហើយវៀតណាមនឹងត្រូវធ្វើឱ្យអស់ពីសមត្ថភាពដើម្បីសុខភាព និងអាយុជីវិតរបស់ប្រជាជន៕

បកប្រែដោយ Duy Hoan