leftcenterrightdel
លោក Nguyen Van Binh ទទួលជួបលោក Robert Kaproth  ឧបការីរងរដ្ឋមន្ត្រីក្រសួងរតនាគារ​អាមេរិក (រូប​ថត៖ vnanet.vn)

នៅក្នុងជំនួបនេះ ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស លោក Nguyen Van Binh បានអះអាងថា៖ បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងមាន បំណងបន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយឲ្យកាន់​តែ​រីក​ចម្រើន​ថែម​ទៀត​ និងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ដែលក្នុងនោះសេដ្ឋកិច្ច ពាណិជ្ជកម្មតែងតែជាសសរស្តម្ភដ៏សំខាន់មួយ។ វៀតណាមតែងតែយកចិត្តទុកដាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានាឲ្យត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើស្ថាន​ភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគជាមួយសហរដ្ឋអាមេរិក ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការ​ផ្លាស់ប្តូរជាមួយភាគីសហរដ្ឋអាមេរិកដើម្បីដោះស្រាយរាល់បញ្ហា និងឧបសគ្គក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងការ​វិនិយោគរវាងប្រទេសទាំងពីរ រួមមានបញ្ហាឱនភាពពាណិជ្ជកម្ម ការចូលទៅកាន់ទីផ្សារ ការកែលំអបរិយាកាសវិនិយោគ - ពាណិជ្ជកម្ម និង​ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនអាមេរិកធ្វើអាជីវកម្មនៅវៀតណាម។ វៀតណាមក៏កំពុងពិចារណាលើការលើកកម្ពស់បណ្តាគម្រោងសហប្រតិបត្តិការជាមួយសហគ្រាសអាមេរិក រួមទាំងគម្រោងធំៗក្នុងវិស័យថាមពល។ លោកប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្សស្វាគមន៍ និងវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់របស់សហរដ្ឋអាមេរិកលើវិស័យថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ តាមរយៈនោះ​ជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគប្រកបដោយគុណភាពខ្ពស់លើវិស័យទាំងនេះ និង​ជួយជំរុញវៀតណាមបង្កើន​ការ​នាំចូលពីសហរដ្ឋអាមេរិក៕

លោក Robert Kaproth បានសម្តែងចំណាប់អារម្មណ៍ចំពោះចក្ខុវិស័យ និងសមិទ្ធិផលនានារបស់បក្ស និងរដ្ឋវៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក Robert Kaproth បានបញ្ជាក់ថានឹងរួមដំណើរ និងសហការយ៉ាងជិតស្និទ្ធជាមួយបក្ស និងរដ្ឋាភិបាលវៀតណាម រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិក៕

បកប្រែដោយ Thanh Cong