ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានលើកឡើងយ៉ាងច្បាស់ថា ក្នុងបរិបទនៃឆ្នាំ ២០២០ គឺជាខួបលើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ និងខួបលើកទី ៥០ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) កិច្ចប្រជុំ DC គួរបញ្ជាក់ពីតួនាទីសំខាន់នៃយន្តការរំសាយសព្វាវុធសម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

leftcenterrightdel
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ថ្លែងក្នុងកិច្ចប្រជុំ (រូប​ថត៖ vietnamplus.vn)

ក្រៅពីនេះ លោកស្រីឯកអគ្គរដ្ឋទូតក៏បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំនឹងសម្រេចបានការីកចម្រើនសំខាន់ៗនៅឆ្នាំ២០២០។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា  ក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ វៀតណាមប្តេជ្ញាពួតដៃជាមួយបណ្តាសមាជិកអង្គការសហប្រជាជាតិដើម្បីលើកកម្ពស់សន្តិភាពប្រកបដោយចីរភាព ព្រមទាំងក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២០ វៀតណាមបានត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងកិច្ចប្រជុំ CD ក៏ដូចជាវេទិកានានារបស់អង្គការសហប្រជាជាតិផងដែរ៕

បកប្រែដោយ Duy Hoan