leftcenterrightdel
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមមកគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម បានមកដាក់កម្រងផ្កា និងបូជាធូបដោយសេចក្តីគោរពស្មោះស្ម័គ្រចំពោះលោកប្រធានហូជីមិញក្នុងការតស៊ូដើម្បីបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិ។ បន្ទាប់មក ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមបានមកដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅស្តូបអនុស្សាវរីយ៍យុទ្ធជនពលីនៅផ្លូវ Bac Son ព្រមទាំងបានសម្តែងនូវការគោរពចំពោះយុទ្ធជនដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ ដើម្បីឯករាជ្យជាតិ និងសុខុមាលភាពរបស់ប្រជាជន។

leftcenterrightdel
គណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម មកដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

នាព្រឹកថ្ងៃដដែល គណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានមកគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ហើយដាក់ក្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅស្តូបអនុស្សាវរីយ៍យុទ្ធជនពលីនៅផ្លូវ Bac Son ទីក្រុងហាណូយ៕

បកប្រែដោយ Huyen Trang