លោក Do Ba Ty ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូនៃគណៈកម្មាធិការសេវាកម្មអាវុធនៃសភាជាន់ទាបអាមេរិកនឹងរួមចំណែកពង្រឹងនិងពង្រីកប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Do Ba Ty និងលោក Seth Moulton (រូបថត៖ quochoi.vn)

លោកអនុប្រធានរដ្ឋសភាវៀតណាមបានឲ្យដឹងថា វៀតណាមចាត់ទុកថា អាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ អាមេរិកមានសកម្មភាពជាក់ស្ដែង និងគាំទ្រឲ្យសច្ចាប័ណ្ណលើថវិការជួយវៀតណាមជំនះផលវិបាកនៃសង្គ្រាម និងបញ្ហាផ្សេងៗ។ លោកស្នើឲ្យអាមេរិកបន្តយកចិត្តទុកដាក់ដល់ការជំនះផលវិបាកនៃសង្គ្រាម។

លោក Seth Moulton បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូមានបំណងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ លោកសន្យាថា នឹងជួយបង្កើនសមត្ថភាពឲ្យកងឆ្មាំសមុទ្រ និងកងទ័ពជើងទឹកវៀតណាម៕

បកប្រែដោយ Thuy Anh