ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងមិត្តភាព និងដៃគូយុទ្ធសាស្រ្តវៀតណាម-ថៃបានរីកចម្រើនយ៉ាងខ្លាំងក្លា។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់នៅពេលខាងមុខនេះ។ ភាគីទាំងពីរក៏សហការត្រៀមរៀបចំឲ្យល្អនូវកិច្ចប្រជុំលើកទី៤ គណៈរដ្ឋមន្រ្តីវៀតណាម-ថៃនៅវៀតណាម ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនៅឆ្នាំ ២០២០ និងជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ពង្រីកទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើររវាងក្រសួងការបរទេសនៃប្រទេសទាំងពីរតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងទាំងពីរ (ឆ្នាំ២០១៥)។

leftcenterrightdel
លោក Nguyen Quoc Dung  និងលោកស្រី Busaya Mathelin (រូបថត៖ baoquocte.vn)

លោក Nguyen Quoc Dung សង្កត់ធ្ងន់ថា ក្នុងស្ថានភាពបច្ចុប្បន្ន អាស៊ានគប្បីបង្កើនសាមគ្គីភព ជម្រុញការអនុវត្តប្រកបដោយជោគជ័យនូវការងារនៃសហគមន៍អាស៊ាន បញ្ជាក់តួនាទីជាស្នូលរបស់អាស៊ានក្នុងតំបន់។ ទន្ទឹមនឹងនោះ ជាសមាជិកនៃយន្តការអនុតំបន់ទន្លេមេគង្គ វៀតណាមនិងថៃគប្បីបង្កើនកិច្ចសហការ និងការចែករំលែកបទពិសោធន៍ជាមួយប្រទេសសមាជិកដទៃ និងដៃគូផ្សេងៗ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការនៅអនុតំបន់ទន្លេមេគង្គ។ លោក Nguyen Quoc Dung ស្នើឲ្យប្រទេសថៃសហការជាមួយវៀតណាមក្នុងបញ្ហាសន្តិសុខតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើត និងការគ្រប់គ្រងធនធានទឹកទន្លេមេគង្គ៕

បកប្រែដោយ Thanh Cong