លោក Truong Hoa Binh រំពឹងថា ភាគីទាំងពីរនឹងបង្កើនកិច្ចសហការ និងផ្លាស់ប្តូរយោបល់នៅវេទិកាពហុភាគី នៃអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ស្វីស។

leftcenterrightdel
លោក Truong Hoa Binh និងលោក Guy Parmelin (រូបថត៖ vnanet.vn)

ភាគីទាំងពីរបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងបន្តលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលឲ្យសហគ្រាសស្វីសនិងវៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម។ លោក Truong Hoa Binh និងលោក Guy Parmelin ឯកភាពថា ភាគីទាំងពីរគប្បីជម្រុញកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងគាំពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ដែលស្វីសជាសមាជិក។ ភាគីទាំងពីរក៏ផ្លាស់ប្ដូរអំពីសារៈសំខាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982 ) នៅសមុទ្រខាងកើត និងនៅតំបន់ផ្សេងៗ។

នាថ្ងៃដដែរ លោក Truong Hoa Binh បានជួបជាមួយ លោក Christoph Ammann អភិបាលរដ្ឋ Bern៕

បកប្រែដោយ Thuy Anh