leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានព្រឹទ្ធសភាបេឡារុស្សលោកស្រី Natalia Kochanova (រូប​ថត៖ vnanet.vn)

 

នារសៀលថ្ងៃដដែល (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការព្រឹទ្ធសភាបេឡារុស្ស នៅរដ្ឋធានី Minsk ប្រធានព្រឹទ្ធសភាបេឡារុស្ស លោកស្រី Natalia Kochanova បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម។ ភ្លាមៗបន្ទាប់ពីពិធីទទួលបដិសណ្ឋរកិច្ចលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងលោកស្រីប្រធានព្រឹទ្ធសភា Natalia Kochanova បានចាប់ផ្តើមកិច្ចពិភាក្សាការងារ។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាបេឡារុស្ស លោកស្រី Natalia Kochanova (រូប​ថត៖ vnanet.vn)

 

នៅក្នុងជំនួបពិភាក្សាការងារនេះ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - បេឡារុស្ស ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ - បច្ចេកទេស។ បេឡារុស្សចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រ និង​ជាស្ពានជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាស៊ីអាគ្នេយ៍។ ភាគីទាំងពីរបានឯកភាពគ្នាត្រូវជម្រុញសហគ្រាសនៃប្រទេសទាំងពីរឲ្យ​ជ្រៀតចូលទីផ្សារអាស៊ី និងអឺរ៉ុប។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ លោកស្រី Natalia Kochanova បានអះអាងថា រដ្ឋសភាបេឡារុស្សយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាមដែលបានបង្ហាញតាមរយៈការបង្កើន​ការផ្លាស់ប្តូរគណៈប្រតិភូ ហើយនឹងបង្កើតក្រុមសមាជិក​សភាមិត្តភាពជាមួយរដ្ឋសភាវៀតណាមនាពេលឆាប់ៗខាងមុខ។ ដើម្បីពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា សភានៃប្រទេសទាំងពីរនឹងជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការនានា និងក្រុមសមាជិកសភាមិត្តភាព ដើម្បីលើកកំពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍទំនាក់ទំនងយ៉ាងទូលំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធិភាពលើគ្រប់វិស័យ ព្រមទាំងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ ២០០៩ រវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាបេឡារុស្ស   និងជំរុញយន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី។ ភាគីទាំងពីរសហការជាមួយគ្នាដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល និងបណ្តាក្រសួង និងស្ថាប័ននានានៃប្រទេសទាំងពីរ ដើម្បីឱ្យកិច្ចព្រមព្រៀងទាំងនេះត្រូវបានអនុវត្តព្រមៗគ្នា នាំមកនូវប្រសិទ្ធភាព និងផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ៕

បកប្រែដោយ​ Duy Hoan