លោករដ្ឋមន្រ្តី Oscar Manuel Silvera Martínez បានសម្តែងនូវកិត្តិយសដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកដំបូង ហើយបានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរក្នុងពេលកន្លងមក។ លោករដ្ឋមន្ត្រី Oscar Manuel Silvera Martínez បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៍នៃប្រទេសទាំងពីរបានមានកិច្ចពិភាក្សាការងារប្រកបដោយជោគជ័យក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ហើយលោកបានបង្ហាញជំនឿជឿជាក់ថា បទពិសោធន៍ដ៏មានតម្លៃរបស់វៀតណាមនឹងជួយគាំទ្រគុយបានៅក្នុងវិស័យច្បាប់។ ក្រសួងយុត្តិធម៌គុយបាប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់នូវកិច្ចព្រមព្រៀងដែលក្រសួងទាំងពីរបានចុះហត្ថលេខាថ្មីៗនេះ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបលោក Oscar Manuel Silvera Martínez (រូប​ថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច ក៏ដូចជាលទ្ធផលល្អ​នៃកិច្ចពិភាក្សាការងារ​រវាងរដ្ឋមន្រ្តីយុត្តិធម៌នៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងការសប្បាយរីករាយដោយគុយបាបានអនុម័ត្តរដ្ឋធម្មនុញ្ញថ្មីដែលមានចំណុចសំខាន់ៗជាច្រើនសម្រាប់​ពង្រឹងការដឹកនាំរបស់បក្សកុម្មុយនិស្ត និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគុយបា។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមប្តេជ្ញាគាំទ្រប្រជាជនគុយបានៅលើវេទិកាអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្រ្តីស្វាគមន៍ចំពោះការជម្រុញទំនាក់ទំនងរវាងក្រសួង និងស្ថាប័ននានា នៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៀតថា កិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរពិតជាសំខាន់ណាស់ ពីព្រោះផ្នែកច្បាប់ជាបញ្ហាសំខាន់មួយក្នុងដំណើរការអភិវឌ្ឍន៍ ព្រមទាំង​ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីបានអះ​អាង​ថា វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីជួយគុយបាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមលទ្ធភាព​របស់ខ្លួន៕

​បកប្រែដោយ Duy Hoan