leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ថតរូបរួមគ្នា (រូបថត៖ BNG)

នៅក្នុងកិច្ចប្រជុំអាស៊ាន SOM ប្រទេសថៃក្នុងនាមប្រធានប្តូរវេនអាស៊ាន និងលេខាធិការដ្ឋានអាស៊ានបានធ្វើបច្ចុប្បន្នភាពនូវស្ថានភាពនៃការអនុវត្តគំនិតផ្តួចផ្តើមតាមខ្លឹមសារ និងការផ្តល់អាទិភាពរបស់អាស៊ានក្នុងឆ្នាំ ២០១៩ ។ ព្រម​ទាំងពិភាក្សាលើ​ស្ថានភាពនៃការកសាងសហគមន៍អាស៊ាន និងជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូទាំងឡាយ។

ថ្លែងនៅកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានបូក ៣ (ជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង) និងបណ្តាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)  លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសថៃក្នុងនាមជាប្រធានអាស៊ានក្នុងការជំរុញអាទិភាពទាំងឡាយរបស់អាស៊ាននៅឆ្នាំ២០១៩ ហើយ​លោក​បាន​បញ្ជាក់ថាក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ាននាឆ្នាំ ២០២០ វៀតណាមនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវអាទិភាពទាំងឡាយរបស់អាស៊ាន។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានលើកឡើងនូវសំណើ និងការតំរង់ទិសជាអាទិភាពរបស់វៀតណាមនៅឆ្នាំ ២០២០ សំដៅជម្រុញទំនាក់ទំនងសេដ្ឋកិច្ច លើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ បង្កើនការយល់ដឹងអំពីសហគមន៍ និងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ដំណើរការកសាងសហគមន៍អាស៊ាន៕

បកប្រែដោយ Duy Hoan