leftcenterrightdel
លោក Vo Van Thuong និងគណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាម (រូបថត៖ vnanet.vn)

 

ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Vo Van Thuong បានជួបពិភាក្សាការងារជាមួយលោក Bauyrzhan Baibek អនុប្រធានទី ១ នៃគណបក្ស "Nur Otan” នៃគណបក្សកាន់អំណាច; លោក Nurlan Nigmatulin ប្រធានរដ្ឋសភា;​ លោក Marat Tazin ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីកាហ្សាក់ស្ថាន; លោក Mukhtar Tileuberdi អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសកាហ្សាក់ស្ថាន រួមទាំងថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តប្រជាជនកាហ្សាក់ស្ថាន (KNPK) ទៀតផង។

leftcenterrightdel
ប្រតិភូនៃប្រទេសទាំងពីរថតរូបជាអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)

 

នៅក្នុងជំនួបទាំងនេះ  ភាគីទាំងពីរបានជូនដំណឹងគ្នាអំពីស្ថានភាពរបស់បក្សនីមួយៗ ប្រទេសរៀងៗខ្លួន ស្ថានភាពពិភពលោកនិងតំបន់ដែលភាគីទាំងពីរចាប់អារម្មណ៍ ព្រមទាំងផ្លាស់ប្តូរទិសដៅនិងវិធានការដើម្បីជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្ដវៀត​ណាមជាមួយគណបក្សកាន់អំណាច Nur Otan និយាយដោយឡែកនិងទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួមក្នុងពេលខាងមុខ។ ភាគីទាំងពីរបានបញ្ជាក់ថា វៀតណាមនិងកាហ្សាក់ស្ថានមានទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំជំនាន់ជាច្រើន។  ភាគីទាំងពីក៏របានសហការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នានៅអង្គការសហប្រជាជាតិក៏ដូចជានៅវេទិកាអន្តរជាតិនិងក្នុងតំបន់ដែរ។ លោក Vo Van Thuong បានជូនដំណឹងដល់ភាគីកាហ្សាក់ស្ថានអំពីស្ថានភាពនិងការវិវឌ្ឍដ៏ស្មុគស្មាញនៅសមុទ្រខាងកើតនាបច្ចុប្បន្ន ព្រមទាំងបញ្ជាក់ពីជំហរខ្ជាប់ខ្ជួនរបស់វៀតណាមគឺដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ។

ភាគីកាហ្សាក់ស្ថានបានសម្តែងការបារម្ភអំពីការវិវឌ្ឍនៅសមុទ្រខាងកើត ចែករំលែកពីជំហររបស់ខ្លួនក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាការចណ៍ក្នុងសមុទ្រខាងកើត៕

បកប្រែដោយ Thanh Cong