នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ហើយ​បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះការអភិវឌ្ឍនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអះអាងថា វៀតណាមតែងតែផ្តល់ជំនួយដ៏សមស្របដើម្បីជួយគាំទ្រដល់ប្រទេសកម្ពុជាលើវិស័យជាច្រើនជាពិសេសការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសុខុមាលភាពសង្គម។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញ​ចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ vnanet.vn)

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះក្រសួងការបរទេស និងក្រសួង ស្ថាប័ននានានៃភាគីទាំងពីរដែលបានខិតខំប្រឹង​ប្រែងថែរក្សាយន្តការគណៈកម្មាធិការចម្រុះជាប្រចាំ រួមចំណែកក្នុងការជំរុញការផ្លាស់ប្តូរ ការយល់ដឹងគ្នាទៅវិញទៅមក និងដោះស្រាយរាល់ឧបសគ្គក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានទាន់ពេលវេលា។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំងពីរដែលសម្រេចបាន៨៤%នៃការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរដើម្បីអាចចុះហត្ថលេខាជាផ្លូវការនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាតែងតែយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយពីវៀតណាម ហើយស្វាគមន៍សហគ្រាសវៀតណាមចូលមកវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជាតែងតែខិតខំប្រឹងប្រែងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបរទេសរួមទាំងសហគ្រាស​វៀត​ណាម​ផងដែរ។ ទាក់ទងនឹងបញ្ហាផ្តល់ឯកសារច្បាប់សម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាតែងតែចង់ឲ្យសហគមន៍វៀតណាមនៅកម្ពុជាមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងជាស្ពានតភ្ជាប់ចំណងមិត្តភាពនៃប្រទេសទាំងពីរ ...

បកប្រែដោយ Thanh Cong