leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូប​ថត៖ vnanet.vn)

“យោងតាមព័ត៌មានពីបណ្តាស្ថាប័នមានសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦ នាវាស្រាវជ្រាវរុករក Haiyang Dizhi ៨ និងនាវាអមការពារមួយចំនួនរបស់ចិនបានវិលត្រឡប់មករំលោភបំពានលើដែនសមុទ្ររបស់វៀតណាមវិញ។ នេះជាដែនសមុទ្រស្ថិតក្រោមសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមដោយស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ វៀតណាមបានទាក់ទងជាមួយចិន ដើម្បីប្រឆាំងជំទាស់ទៅនឹងការរំលោភបំពានដ៏ធ្ងន់ធ្ងររបស់ចិន និងទាមទារឱ្យភាគីចិនដកនាវាទាំងអស់ចេញពីដែនសមុទ្ររបស់វៀតណាម គោរពសិទ្ធិអធិបតេយ្យភាព យុត្តាធិការ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសវៀតណាមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងច្បាប់អន្តរជាតិ។

បណ្តាកម្លាំងមានសមត្ថកិច្ចរបស់វៀតណាមនឹងបន្តចាត់វិធានការនានាដើម្បីអនុវត្តអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការស្របតាមច្បាប់របស់វៀតណាម និងច្បាប់អន្តរជាតិ។ វៀតណាមក៏បានអះអាងលើការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសន្តិភាព សន្តិសុខ និងការគោរពច្បាប់នៅសមុទ្រខាងកើត និងចង់ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី។ វៀតណាមជាកិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងជំរុញទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិនដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងអះអាងការបេជ្ញាចិត្តក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ វៀតណាមអំពាវនាវឲ្យបណ្តាប្រទេសពាក់ព័ន្ធ និងសហគមន៍អន្តរជាតិចូលរួមវិភាគទានជាវិជ្ជមានក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត នៅក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Duy Hoan