leftcenterrightdel
លោក Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយលោក Fabien Roussel (រូបថត៖ vnanet.vn)

នៅក្នុងជំនួប លោក Nguyen Thien Nhan បានឲ្យដឹងថា ផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក និងទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញជាមួយបារាំង និងមូលដ្ឋាននានារបស់បារាំងទទួលបានលទ្ធផលជាវិជ្ជមាន។ ទីក្រុងហូជីមិញមានបំណងចង់ឱ្យសហគ្រាសបារាំងបន្តរួមចំណែកកាន់តែច្រើន​ថែម​ទៀតក្នុងដំណើរការកសាង និងអភិវឌ្ឍទីក្រុងហូជីមិញ ជាពិសេសក្នុងគម្រោងសាងសង់ទីក្រុងឆ្លាត ប្រព័ន្ធគមនាគមន៍....លៗ។

លោក Fabien Roussel បានឲ្យដឹងថា ក្រុមហ៊ុនបារាំងមានប្រៀបខ្លាំងក្នុងការកសាងប្រព័ន្ធគមនាគមន៍ និងអភិវឌ្ឍទីក្រុងឆ្លាត។ គណបក្សកុម្មុយនិស្តបារាំងគាំទ្រការជំរុញឱ្យសហគ្រាសបារាំងចូលមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងលោក​នឹងលើកសំណើជូនរដ្ឋាភិបាលបារាំងឲ្យបង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់សហគ្រាសបារាំងឈានចូលទីផ្សារវៀត​ណាម​ដែលក្នុងនោះមានទីក្រុងហូជីមិញ។

លោក Fabien Roussel បានសង្កត់ធ្ងន់ថា គណបក្សកុម្មុយនិស្តបារាំង និងបក្សកុម្មុយនិស្តវៀតណាមមានទំនាក់ទំនងមិត្តភាពសាមគ្គីភាពយូរអង្វែងនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងគោរពគ្នាទៅវិញទៅមកក្នុងការតស៊ូដណ្ដើមឯករាជ្យជាតិ។ ទំនាក់ទំនងល្អរវាងបក្សទាំងពីរគួរតែបន្តត្រូវរក្សានៅពេលអនាគតតាមរយៈកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ដូចជាការរៀបចំសិក្ខាសាលា ការ​ផ្លាស់ប្តូរគណៈប្រតិភូនិងការអនុវត្តកម្មវិធីសហប្រតិបត្តិការដើម្បីផ្ដល់ផលប្រយោជន៍សម្រាប់បក្សទាំងពីរនិងប្រជាជាតិទាំងពីរ​៕

បកប្រែដោយ Pham Diep