នេះគឺជាសកម្មភាពមួយក្នុងចំណោមព្រឹត្តិការណ៍លើកតម្កើងសមិទ្ធផលដ៏សំខាន់ក្នុងការកាត់បន្ថយការខាតបង់ និងការរងរបួសដោយជម្លោះប្រដាប់អាវុធ។ នេះគឺជាលើកដំបូងដែលពិធីរំលឹកខួបត្រូវបានរៀបចំឡើងនៅវៀតណាម។

leftcenterrightdel
លោកស្រី Le Thi Tuyet Mai មានប្រសាសន៍ក្នុងពិធី

មានប្រសាសន៍ក្នុងពិធី លោកស្រី Le Thi Tuyet Mai នាយកនៃនាយកដ្ឋានច្បាប់និងសន្ធិសញ្ញាអន្តរជាតិ (ក្រសួងការបរទេសវៀតណាម) សង្កត់ធ្ងន់ថា  ព្រឹត្តិការណ៍នេះបានបង្ហាញពីវឌ្ឍនភាពក្នុងការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ និងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ។ លោកស្រីបញ្ជាក់ថា “ក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២០ វៀតណាមនឹងបន្តរួមជាមួយសហគមន៍អន្តរជាតិជម្រុញការគោរព និងអនុវត្តប្រកបដោយប្រសិទ្ធនូវច្បាប់មនុស្សធម៌អន្តរជាតិ ដែលមានមូលដ្ឋានគ្រឹះជាបណ្ដាអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩៕

បកប្រែដោយ Thuy Anh