leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ វៀតណាម-ឡាវ លើកទី៤ (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សំដៅរួមចំណែកជាវិជ្ជមាន និងប្រកបដោយប្រសិទ្ធភាពដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះមានការសហការក្នុងការបម្រើដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងជំរុញក្រសួង ស្ថាប័ន មូលដ្ឋាននានាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារដែលត្រូវបានចុះហត្ថលេខា និងត្រៀមរៀបចំឲ្យល្អសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅវៀតណាម។

ភាគីទាំងពីរបានផ្លាស់ប្តូរអំពីសភាពការណ៍ពិភពលោក និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ហើយឯកភាពគ្នាថា គប្បីសហការជាមួយគ្នាដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនានាដែលទើបកើតមានឡើង ក្នុងនោះមានកំណើនសេដ្ឋកិច្ចពិភពលោកកំពុងនៅទ្រឹង និងប្រទេសធំៗបានបង្កើនការប្រកួតប្រជែងជាយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្ម។ ចំពោះគំនិតផ្តួចផ្តើម និងយុទ្ធសាស្រ្តនៃបណ្តាប្រទេសធំនៅក្នុងតំបន់ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើម និងយុទ្ធសាស្ត្រទាំងនេះគប្បីរួមចំណែកក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ព្រមទាំងគោរពច្បាប់អន្តរជាតិ ឯករាជ្យជាតិអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា ក៏ដូចជាធានាតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងជំរុញតំបន់ឱ្យបើកទូលាយ ដែលមិនរារាំងប្រទេសណាមួយឡើយ៕

បកប្រែដោយ Huyen Trang