លោកស្រីប្រធានរដ្ឋសភាវៀតណាមបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Edgars Rinkevics  និងវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោក Edgars Rinkevics និងលោក Pham Binh Minh។ លោកស្រីបានអបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំរវាងភាគីទាំងពីរ។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan និងលោក Edgars Rinkevics

លោកស្រីប្រធានរដ្ឋសភាវៀតណាមរំពឹងថា ឡាតវីនឹងបន្តជម្រុញសភាអឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA)  និងសភាជាតិឡាតវីអនុម័តលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - EU (EVIPA) យ៉ាងឆាប់ៗ។ លោកស្រីបានជឿជាក់ថា កិច្ចព្រមព្រៀងទាំងពីរនេះមិនគ្រាន់តែនាំមកនូវផលប្រយោជន៍ឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង EU ប៉ុណ្ណោះទេ តែថែមទាំងនាំមកនូវផលប្រយោជន៍យ៉ាងជាក់ស្ដែងឲ្យទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម និងឡាតវី។

លោក Edgars Rinkevics បញ្ជាក់លើការជួយគាំទ្រវៀតណាមក្នុងការជម្រុញពាណិជ្ជកម្មសេរី។ ចំពោះបញ្ហាសមុទ្រខាងកើត លោកសង្កត់ធ្ងន់ថា ឡាតវីគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី។

*សូមរំលឹកថា នាព្រឹកថ្ងៃទី១៧ ខែកក្កដា លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានពិភាក្សាជាមួយលោក Edgars Rinkevics។ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជម្រុញទំនាក់ទំនងទ្វេភាគី។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់របស់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនៃនាវាចរណ៍។ ភាគីឡាតវីបញ្ជាក់លើការគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ១៩៨២)៕

បកប្រែដោយ Thanh Cong