leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា ៖ "វៀតណាមមានមូលដ្ឋានច្បាប់យ៉ាងគ្រប់គ្រាន់និងមានភ័ស្តុតាងប្រវត្តិសាស្រ្តដែលអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។

ការដែលចិនបន្តរៀបចំការប្រណាំងទូកក្ដោងពានរង្វាន់  Si Nam លើកទី៧ នៅប្រជុំកោះ Hoang Sa របស់វៀតណាមបានរំលោភ យ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ។ វាផ្ទុយទៅនឹងកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដែនសមុទ្ររវាងវៀតណាមនិងចិន រួមទាំងស្មារតីនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC) ហើយធ្វើឱ្យស្មុគស្មាញដល់ស្ថានការណ៍និងមិនអំណោយផលដល់ការរក្សាសន្ដិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត។

វៀតណាមស្នើឱ្យភាគីចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ហើយបញ្ឈប់ការធ្វើសកម្មភាពដូចខាងលើ និងមិនបង្កើនភាពតានតឹងនិងស្មុគស្មាញដល់ស្ថានភាពនៅក្នុងតំបន់៕

បកប្រែដោយ Pham Diep