leftcenterrightdel
ប្រតិភូថតរូបជាអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)
leftcenterrightdel
រូបសំណាកលោកប្រធានហូជីមិញ (រូបថត៖ vnanet.vn)

 

ថ្លែងក្នុងពិធី លោក Ngo Phuong Nghi អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Ecaterinburg បានរំលឹកឡើងវិញនូវអត្ថន័យនៃទិវាខួបកំណើតចំពោះប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ។  រូបសំណាកលោកប្រធានហូជីមិញត្រូវបានសម្ពោធកាលពី ២ ឆ្នាំមុន ហើយជានិមិត្តរូបនៃមិត្តភាពរវាងប្រជាជាតិទាំងពីរ។

ថ្នាក់ដឹកនាំទទួលបន្ទុកបញ្ហាជនជាតិ និងសាសនានៃខុទ្ទកាល័យអភិបាលខេត្ដ Ulianovsk លោក Sergey Pakhovsky បានឲ្យដឹងថា អគ្គមគ្គុទេសលេនីន និងលោកប្រធានហូជីមិញបានបន្សល់ទុកនូវចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ Ulianovsk ក៏ជាទីក្រុងតែមួយគត់នៅសហព័ន្ធរុស្ស៊ី មានផ្លូវ ទីលាន សាលារៀនបានដាក់ឈ្មោះហូជីមិញ និងរូបសំណាកលោកប្រធានហូជីមិញមានកម្ពស់ ៥ ម៉ែត្រ ផងដែរ៕

បកប្រែដោយ Pham Diep